ព័ត៌មានទាន់ហេតុការណ៍៖

នៅ​ដើមខែ​វិច្ឆិកា​នេះ! វៀតណាម អាច​នឹង​សាកល្បង​វ៉ាក់សាំង​COVID-19 របស់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីមន្ត្រីសុខាភិបាលវៀតណាមម្នាក់  បានបញ្ជាក់នៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នៅដើមខែវិច្ឆិកានេះវៀតណាមមានមនុស្សចូលរួមចំនួន ២០នាក់អាចនឹងសាកល្បងវ៉ាក់សាំង​COVID-19 របស់ខ្លួន​​ជាលើកដំបូង

ជាក់ស្តែងលោក Nguyen Ngo Quang អនុប្រធានរដ្ឋបាលវិទ្យាសាស្ត្របច្ចេកវិទ្យា និងការហ្វឹកហ្វឺន នៃក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេ វ៉ាក់សាំងមួយប្រភេទ ដែលត្រូវបានស្រាវជ្រាវដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology នឹងក្លាយជាវ៉ាក់សាំងដំបូងគេរបស់វៀតណាម ក្នុងការសាកល្បងលើមនុស្ស ប្រសិនបើទទួលបានការយល់ព្រម

ទាក់ទិននឹងបញ្ហាខាងលើនេះ ក្រសួងសុខាភិបាលវៀតណា ក៏បានជំរុញឲ្យក្រុមហ៊ុន Nanogen ត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការសាកល្បងវ៉ាក់សាំងលើរោគវិនិច្ឆ័យនៃដំណាក់កាលទី ផងដែរ ក្នុងពេលដំបូង វៀតណាម នឹងសាកល្បងលើមនុស្សចំនួន ២០នាក់បន្ទាប់មក ៦០០នាក់ និងចុងក្រោយគឺម៉ឺននាក់ នេះបើតាមការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុក Vietnam Express

បើគិតមកត្រឹមថ្ងៃទី ខែវិច្ឆិកា វៀតណាម មានករណីឆ្លង​COVID-19 សរុបចំនួន ១១៩២ករណី អ្នកស្លាប់មានចំនួន ៣៥នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ១០៦៥នាក់

គួរបញ្ជាក់ថា ក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុន​Nanogen វៀតណាមក៏មានក្រុមហ៊ុនផ្សេងទៀត កំពុងស្រាវជ្រាវរកវ៉ាក់សាំង COVID-19 ផងដែរក្នុងចំណោមក្រុមហ៊ុនទាំងនេះ ក្រុមហ៊ុន Vabiotech ក៏បានសាកល្បងលើសត្វស្វាចំនួន ១២ក្បាលផងដែរ និងត្រូវបានគេប៉ាន់ប្រមាណថាវ៉ាក់សាំងក្រុមហ៊ុនេះ នឹងឈានដល់ដំណាក់កាលចុងក្រោយប្រមាណរយៈពេល ខែទៀតដោយ៖ស តារា


ចែករំលែក៖