ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសម្នាក់ករណីលួចនំបុ័ង និងស្រា ក្នុងផ្សារអុីអន២

ចែករំលែក៖

ភ្នំពេញ៖ ជនបរទេសម្នាក់បានធ្វើសកម្មភាពលួចនំបុ័ង និងស្រា ក្នុងផ្សារអុីអន២ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួន។ ការឃាត់ខ្លួនជនបរទេសរូបនេះនៅវេលាម៉ោង១៩ និង០០នាទីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារអុីអន២ ផ្លូវ១០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ DAMIEL CASTAU ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិអាហ្សង់ទីន មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ ភូមិងូយ៉េស ខណ្ឌទួលគោក ។
បានលួចបំបុ័ង និងស្រានៅក្នុងផ្សារអុីអន២ ដែលជនរងគ្រោះឈ្មោះ សោម ភ័ស ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សារអុីអន២ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។សម្ភារៈខូចខាត ស្រាស៊ីវ៉ាស់១៨ឆ្នាំ២ដប ។ សម្ភារៈបន្សល់ទុក ស្រាស៊ីវ៉ាស់១៨ឆ្នាំ២ដប , នំបុ័ង២ដើម ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖