ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឡើងទួលកាត់ទទឹងផ្លូវដួលបោកក្បាលបណ្ដាលឱ្យស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកទួលកាត់ទទឹងផ្លូវបណ្ដាលឲ្យដួលម៉ូតូផ្លោង
បោកក្បាលនឹងចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០ សិ្ថតនៅផ្លូវបេតុងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ ១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅបិទតែមឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BQ-6502បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្ដសញ្ញាណអត់មានពាក់មួកសុវត្ថិភាពបើកបរក្នុងទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុក៏ជ្រុលបុកឡើងទួលកាត់ទទឹងផ្លូវបណ្ដាលឲ្យដួលម៉ូតូផ្លោងខ្ទាតបុរសខាងលើទៅប៉ះចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំសាច់ញាតិមកទទួលយក។  ចំណែកសាកសពសមត្ថកិច្ចហៅរថយន្តដឹកសាកសពយកទៅតម្កល់នៅវត្តរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ផេង ភាព


ចែករំលែក៖