ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនេីបSienna បេីកបុកបង្គោលភ្លេីងនៅជាប់ច្រកចូលបុរីវីឡាទួលសង្កែ​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តទំនេីបម៉ាកសុីណា​ មួយគ្រឿងបានបេីកបុកបង្គោលភ្លេីងបំភ្លឺផ្លូវនៅជាប់ច្រកចូលបុរីវីឡា​ ទួលសង្កែ​ បាក់អស់មួយដេីម​ កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ។ 

    យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តបង្កម៉ាក​ Sienna ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AF-1925 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងខាងក្រោយទីលានវាយកូនហ្គោល​ ក្នុងទិសដៅពីត្បូងទៅជេីងដោយល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវនៅជាប់នឹងច្រកចូលបុរីវីឡា​ទួលសង្កែ​ បណ្ដាលឲ្យទ្រេតមកលេីរបងបុរី​ រីឯរថយន្តបង្កបានបែកកង់និងរងការខូចខាតយ៉ាងដំណំ​ តែមិនធ្វេីឲ្យនរណាម្នាក់រងរបួសនោះឡេីយ​ ។ 

  ក្រោយកេីតហេតុ​ភ្លាមៗ​ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌឫស្សីកែវ​ បានចុះមកដល់កន្លែងកេីតហេតុដែរ​ តែដោយសារបង្គោលភ្លេីងបំភ្លឺផ្លូវខាងលេីគឺជាកម្មសិទ្ធិរបស់ឯកជន​ ទេីបភាគីរថយន្តបង្កបានសម្របសម្រួលជាមួយភាគីបុរីវីឡា​ ទួលសង្កែ​ បញ្ចប់រឿងនៅកន្លែងកេីតហេតុ​ រីឯសមត្ថកិច្ចក៏បានដកកម្លាំងវិលត្រឡប់ទៅគោលដៅវិញរៀងៗខ្លួន​ ៕​

ដោយ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖