អាមេរិក៖ រដ្ឋMichiganត្រូវបានឈ្នះដោយលោកចូបៃឌិនក្នុងការប្រកួតប្រជែងយកសេតវិមាននេះបេីយោងតាមសារព័ត៌មានCNN។ គួរបញ្ជាក់ផងដែរថាកាលពី៤ឆ្នាំមុនរដ្ឋMichiganគឺជារដ្ឋមួយធ្វេីឲ្យលោកត្រាំឈ្នះនិងលោកស្រីហុីលឡារីគ្លីនតុន ។ រដ្ឋនេះជាបេះដូងនៃឧស្សាហកម្មរថយន្ដរបស់អាមេរិកនឹងនាំអ្នកបោះឆ្នោត១៦កៅអីបន្ថែមទៀតទៅបេក្ខជននៃគណបក្សប្រជាធិបតេយ្យដែលធ្វេីឲ្យចំនួនសរុប២៦៤ទល់នឹង២១៤សម្រាប់លោកត្រាំ ។ ចំណែកលទ្ធផលមកពីរដ្ឋចំនួន ៣រួមមានរដ្ឋ Pennsylvania, Georgia និង North Carolina នៅតែមិនទាន់សម្រេច។
នៅមុននេះបន្តិចលោកដូណាល់ត្រាំបានប្រកាសថាលោកនឹងឡើងតុលាការនៅរដ្ឋចំនួន ២ ក្នុងនោះមានរដ្ឋមីឈីហ្គែនដោយលើកហេតុផលថាការបោះឆ្នោតត្រូវផ្អាកដោយសារតែភាពមិនប្រក្រតី៕ដោយ៖ម្លិះ
រូបភាព៖bfmtv