ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបាត់ដំបងបង្ហាញ​មុខសញ្ញា​ ជួញដូរគ្រឿងញៀន ៦​នាក់មុនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនគរបាល​នៃ​ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងនារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ​២០២០បានបង្ហាញមុខសញ្ញាជួញដូរថ្នាំញៀន ៦​នាក់ មុន​នឹងបញ្ជូនទៅ សាលាដំបូងខេត្តចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាជួញដូរថ្នាំញៀន៦នាក់នេះត្រូវបានឃាត់ខ្លួនកាលពី​រសៀល ថ្ងៃទី​២ វិច្ឆិកា កន្លងទៅ នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ក្នុងនោះ​មាន​ម្នាក់ ឃាត់ខ្លួន​តាម​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​ចៅក្រម សាលាដំបូង​ខេត្ត​ និងបានរឹបអូសវត្ថុតាងមួយចំនួន។

​ ជនសង្ស័យ​ទាំង ៦​នាក់ មានៈ

១.​ឈ្មោះ ឆេង រ៉ា​ជី ហៅ ភូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​មាន​ដីកា បង្គាប់​ឲ្យ​នាំខ្លួន របស់លោក ឡូយ ចាន់​ត្រា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​) ។

២. ឈ្មោះ ខឿន រិទ្ធី​សែន ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ ។

៣. ឈ្មោះ ស៊ាន សុធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ  បីនាក់​នេះ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ ។

៤.​ឈ្មោះ វែង ពិសិដ្ឋ ហៅ ប៉ែល ភេទ​ប្រុស អាយុ​២០​ឆ្នាំ

៥.​ឈ្មោះ សង សម័យ ហៅ ណៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទាំងពីរ​នាក់​នេះ រស់នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ។

​៦.​ឈ្មោះ ឆាយ សុ​ញ្ញាណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​រ៉ា ឃុំ​ធិបតី ស្រុក​គាស់ក្រឡ​។

វត្ថុតាង ដែល​ចាប់​យកបាន រួមមាន ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន​៤​ថង់ ទម្ងន់​២,៧៨​ក្រាម ទូរស័ព្ទដៃ ៤​គ្រឿង កាបូប​លុយ​២ ប្រាក់​៣​ពាន់​រៀល ម៉ូតូ​ហុងដា ឌ្រី​ម​១​គ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ បាត់ដំបង 1L8313 ថង់​សម្រាប់​រំលែក​ច្រកថ្នាំ ញៀន​លក់ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​ 

នៅចំពោះមុខសមត្ថកិច្ច ​ជនសង្ស័យ​ទាំងអស់ ឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន។

ដោយហេតុនេះហើយទើប លោក សាត គឹម​សាន ស្នងការ នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូងខេត្តការចាត់ការតាមច្បាប់​តែម្តង៕

ដោយ៖ប្រាថ្នា


ចែករំលែក៖