ខេត្តឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តខេត្តឧត្តរមានជ័យ នៅថ្ងៃទី ០៤វិច្ឆិកា២០២០ ម្សិលមិញនេះបានដឹកនាំកម្លាំងគណ:ស្នងការ នគរបាលខេត្តអញ្ជើញចុះសាកសួរសុខទុក្ខនិងត្រួតពិនិត្យកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និងកម្លាំងប្រចាំការតាមបណ្តាប៉ុស្តិ៍ព្រំដែនចំណុះ រួមមាន៖ប៉ុស្តិ៍អូរស្មាច់,ប៉ុស្តិ៍ភ្នំប៉ោយ, ប៉ុស្តិ៍ថ្មដូន ប៉ុស្តិ៍ជប់គរគី,ប៉ុស្តិ៍រំដួល និងប៉ុស្តិ៍ប្រាសាទតាមន្ត ជាដើម។
នៅក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ ស្នងការ បានបន្តពិនិត្យមើលលេណដ្ឋាន ការកសាងអង្គភាព ការថែរក្សាទុកដាក់សម្ភារៈទ្រព្យសម្បត្តិរដ្ឋ អាវុធ គ្រាប់ រំសេវគ្រឿងផ្ទុះផ្សេងៗ ព្រមទាំងពិនិត្យមើលបង្គោលព្រំដែនកម្ពុជា-ថៃ និងណែនាំផ្តាំផ្ញើបន្ថែម ឱ្យកងកម្លាំងទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បង្កើនស្មារតីគោរពវិន័យ ប្រចាំការ និងចេញល្បាតត្រួតពិនិត្យតាមភូមិសាស្រ្តព្រំដែនឱ្យបានញឹកញាប់ជាប្រចាំ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវបំពេញកតព្វកិច្ចតាមមុខព្រួញឲ្យបានជោគជ័យ៕
ដោយ៖ប្រាថ្នា