ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុករមាសហែក មានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ ២០២១-២០២៣ នៅថ្នាក់ស្រុកឆ្នាំ២០២០

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក  ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្តតំណាង អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ ២០២១-២០២៣ នៅថ្នាក់ស្រុកឆ្នាំ២០២០ នៅស្រុករមាសហែក
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច  ខែកត្តិក ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥​ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោកហែមពិសិដ្ឋអភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធដែលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួនទៅតាមតួនាទីភារកិច្ច និងអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ -អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ តាំងពីដំណាក់ កាលដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនាពេលនេះ។

លោកបន្តថា គោលបំណងនៃការរៀបចំសិក្ខាសាលានាពេលនេះ គឺដើម្បីធ្វើឲ្យគម្រោងសកម្មភាពជា អាទិភាព ស្នើឡើងដោយឃុំ សង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសបិទសិក្ខាសាលានេះផងដែរលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានថ្លែងថាដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅស្រុកនិងឃុំនៅថ្នាក់ស្រុកប្រព្រឹត្តទៅបានល្អប្រសើរ ដោយសំណើរគម្រោងលើកឡើងរបស់ឃុំ  ដោយលទ្ធផលទាំងអស់នេះនេះបញ្ចាំងយ៉ាងច្បាស់នូវគោលបំណងនិងឆន្ទៈរបស់អស់លោកលោកស្រីដើម្បីចូលរួមអនុវត្តវិមជ្ឈការនិង វិសហមជ្ឈការ និងជាការកំណែទម្រង់រដ្ឋបាលរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៦ នេះផងដែរ។

លោកបានបន្តថា ក្នុងនាមអភិបាលស្រុកសូមសន្យាថានឹងជួយគាំទ្រនិងសម្របសម្រួលតម្រង់ទិសចំពោះក្រុមប្រឹក្សាឃុំទូទាំងស្រុកឱ្យធានាបាននូវប្រសិទ្ធភាពការងាររដ្ឋបាលនិងអំពាវនាវដល់សប្បុរសជនអង្គការជាតិអង្គការអន្តរជាតិទាំងឡាយដែលមានបំណងចង់ជួយគាំទ្រគម្រោងដែលនៅសេសសល់និងសូមស្វាគមន៍គ្រប់ពេលផងដែរ៕ ដោយ៖ យឹម សុថាន


ចែករំលែក៖