ព័ត៌មានទាន់ហេតុការណ៍៖

ទៅដាក់មងចិញ្ចឹមជីវិត ខ្យល់គដួលឈ្លក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទឹកក្បែរមងរបស់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជិត៦ល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ សុភាព ភេទ ប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកមងទៅដាក់យកត្រីនៅខាងក្រោយផ្ទះរបស់ខ្លួន ដោយទៅបាត់យូរពេកក្រុមគ្រួសារឆ្ងល់ បាននាំគ្នាទៅរកមើល ក៏ប្រទះឃើញជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ ។ ក្រោយពេលឃើញសពជនរងគ្រោះបានរាយការណ៍សមត្ថកិច្ច ដើម្បីពិនិត្យមើល ។ បន្ទាប់ពីសមត្ថកិច្ចបានពិនិត្យមកបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក្នុងពេលដែលជនរងគ្រោះបានចុះទៅដាក់មង មានអាការៈមិនស្រួលខ្លួន ដួលឈ្លក់ទឹកស្លាប់តែម្តង ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា


ចែករំលែក៖