អន្តរជាតិ៖ តារាងលទ្ធផលរបស់បណ្តាញព័ត៌មានរ៉យទ័របានកែលទ្ធផលរបស់បេក្ខភាព ចូ បៃឌិន នៅសល់តែ ២៤៣កៅអីតំណាងប៉ុណ្ណោះ ដោយកាលពីថ្ងៃទី ៤ខែវិច្ឆិកា គឺមានដល់ទៅ២៦៤កៅអីតំណាង។
តាមសារព័ត៌មាន CNN/NBC/New York Times/Reuters នៅថ្ងៃទី៥ខែវិច្ឆិកា បានផ្សាយថា លទ្ធផលបោះឆ្នោតជាបឋមរបស់គណបក្សប្រជាធិបតេយ្យមិនត្រូវបានគិតបញ្ចូល១១កៅអីតំណាងនៅក្នុងរដ្ឋ Arizonaនោះឡើយ ដូច្នេះ លោក បៃឌិននៅសល់តែ២៥៣ កៅអីតំណាងតែប៉ុណ្ណោះ។
ជាមួយគ្នានេះ សារព័ត៌មានរ៉យទ័រ បានដកចំនួនកៅអីតំណាងរបស់លោកបៃឌិន នៅសល់តែ ២៤៣ប៉ុណ្ណោះ ដោយកាលពីថ្ងៃទី៤ខែវិច្ឆិកា បណ្តាញព័ត៌មាននេះបានផ្សាយមានដល់ទៅ ២៦៤កៅអីតំណាង។
ក្រុមអ្នកអង្កេតការណ៍បានឲ្យដឹងថា កៅអីតំណាងចំនួន១១នៅក្នុងរដ្ឋ Arizona មិនត្រូវបានគិតបញ្ជូលរួមទាំងកៅអីតំណាងចំនួន១០នៅក្នុងរដ្ឋ Wisconsin ផងដែរ។
ផ្ទុយទៅវិញតួលេខរបស់ Fox News នៅតែបន្តរក្សាចំនួនកៅអីតំណាងរបស់លោកបៃដិន ២៦៤ដដែល។
មកទល់ពេលនេះ ការបោះឆ្នោតនៅអាមេរិក មិនទាន់ដឹងចាញ់ឈ្នះនៅឡើយ ហើយអាចបន្តរយៈពេលជាច្រើនថ្ងៃខាងមុខទៀត៕ដោយ៖ធី រីណា