ព័ត៌មានទាន់ហេតុការណ៍៖

CONCACAF Champions League នឹងចាប់ផ្តើមឡើងវិញនៅខែធ្នូ

ចែករំលែក៖

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់តំបន់អាមេរិកកណ្តាល(CONCACAF Champions League) នឹងត្រូវធ្វើឡើងនៅខែធ្នូក្នុងរយៈពេល៩ខែបន្ទាប់ពីការប្រកួតត្រូវបានបញ្ឈប់ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកកណ្តាល (CONCACAF) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថាការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែធ្នូនៅទីលានតែមួយរបស់សហរដ្ឋអាមេរិកដែលនឹងត្រូវបញ្ជាក់នៅថ្ងៃខាងមុខ។

លោក Victor ប្រធាន CONCACAF បានមានប្រសាសន៍ថា វាពិតជាល្អណាស់ដែលបានឃើញលីកជាច្រើននៅក្នុងតំបន់លេងបាល់ទាត់ម្តងទៀត ហើយវាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ការប្រកួតក្នុងក្លិបថ្នាក់តំបន់របស់យើង

លោកបានបន្ថែមថាសហគមន៍បាល់ទាត់ក្នុងតំបន់ និងជាពិសេសអ្នកគាំទ្រនៃក្លិបដែលនៅសេសសល់ទាំង៨នឹងអាចទទួលបាននូវការប្រកួតប្រជែងដ៏រំភើបមួយនៅក្នុងខែធ្នូ និងការដណ្តើមពានរង្វាន់ម្ចាស់ជើងឯកប្រចាំតំបន់” ។

គួរបញ្ជាក់ថា កាលពីជើងទី១នៃវគ្គ១/៤ America FC បានយកឈ្នះក្រុមAtlanta United ៣-០, ក្រុម Tigres UANL បានយកឈ្នះលើ York City ១-០ និងក្រុម Olimpia បានយកឈ្នះក្រុម Montreal ២-១ ។ចំណែកការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្ររវាងក្រុម Los Angeles និង Cruz Azul ដែលមិនទាន់ចាប់ផ្តើមនៅឡើយនោះនឹងត្រូវប្រកួតតែមួយជើងទេដូចការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រដែរ ដោយមិនមានប្រកួតជើងទី១ និងជើងទី២នោះទេ ៕

ដោយ៖ភារៈ


ចែករំលែក៖