ព័ត៌មានទាន់ហេតុការណ៍៖

លោក Diego Maradona នៅតែជាអ្នកចាត់ទូទៅក្លិប Gimnasia ទោះបីសម្រាកនៅមន្ទីរពេទ្យ

ចែករំលែក៖

មេធាវីរបស់លោកបាននិយាយថា លោក Diego Maradona ស្ថិតក្នុងស្ថានភាពល្អប្រសើរហើយនឹងនៅតែជាគ្រូបង្វឹករបស់ក្លិប Gimnasia y Esgrima បន្ទាប់ពីទទួលការវះកាត់ខួរក្បាលដោយជោគជ័យ។

មេធាវីលោក Matias Morla បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅគ្លីនិក Olivos ក្នុងតំបន់ Buenos Aires ថា នីតិវិធីវេជ្ជសាស្រ្តចុងក្រោយគឺល្អបំផុត យើងសូមជូនពរឱ្យគាត់មានកម្លាំងដើម្បីឱ្យគាត់បានទៅដឹកនាំក្លិបក្នុងស្រុកបន្តទៀត

មេធាវីរបស់លោក Maradona បានច្រានចោលការផ្តល់យោបល់ដែលថាបុរសវ័យ៦០ឆ្នាំរូបនេះអាចធ្វើដំណើរទៅកាន់ប្រទេសវេណេហ្ស៊ូអេឡា ឬគុយបាក្រោយជាសះស្បើយពីជំងឺរបស់គាត់។ លោកមេធាវីអះអាងថាខ្ញុំបាននិយាយជាមួយកូនប្រុសរបស់លោក Maradonaហើយ ទាំងវ៉េណេស៊ុយអេឡានិងគុយបាគឺជាប្រទេសដែលមានភាពរួសរាយរាក់ទាក់សម្រាប់លោក Maradona ប៉ុន្តែគាត់នៅតែជាគ្រូបង្ចឹកក្លិ Gimnasiaដដែល មិនចេញទៅណាទេ”។

លោក Maradona បានទទួលការវះកាត់ជាបន្ទាន់កាលពីថ្ងៃអង្គារបន្ទាប់ពីគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺលើសឈាមដែលប៉ះពាល់ដល់ខួរក្បាលរបស់គាត់។ លោក Leopoldo Luque ដែលជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក Maradona បានប្រកាសពីប្រតិបត្តិការ៨០នាទីដោយជោគជ័យដោយនិយាយថា អតីតកីឡាករ Napoli និង Boca Juniors រូបនេះបានដឹងខ្លួន ហើយមានអារម្មណ៍ល្អណាស់

លោក Maradona ត្រូវបានគេបញ្ជូនទៅព្យាបាលនៅគ្លីនិកអាយផេសានៅឡាផ្លាតាភាគខាងត្បូងនៃទីក្រុងប៊ុយណូស៊ែរកាលពីថ្ងៃចន្ទជាមួយនឹងអ្វីដែលត្រូវបានគេគិតថា ដំបូងគឺដោយសារកង្វះជាតិទឹក និងភាពស្លកស្លាំ ហើយគាត់ត្រូវបានគេបញ្ជូនទៅគ្លីនិកអូលីវីសនៅរសៀលថ្ងៃអង្គារថ្ងៃដដែល ៕

ដោយ៖ភារៈ


ចែករំលែក៖