ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៧នាក់ដែរបានស្លាប់បាត់បង់ជីវិតខណៈដែលរថយន្តមួយគ្រឿងបានក្រឡាប់ធ្លាក់ចូលប្រឡាយនៅផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៤៦-២៤៧ ក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប គ្រោះថ្នាក់ចរាចរណ៍កើតឡើងព្រឹកថ្ងៃទី៦ វិច្ឆិកាឆ្នាំ២០២០នេះ ។
សមត្ថកិច្ចបានរាយការណ៍ថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម ២A-៨៤៦៩ បើកបរដោយ ជនជាតិខ្មែរមិនទាន់ស្គាល់អត្តសញ្ញាណ( ស្លាប់ )ដឹកអ្នកដំណើរ ជនជាតិវៀតណាម១១នាក់ ប្រុស៦នាក់ស្រី៥នាក់។ ករណីនេះបណ្តាលឱ្យស្លាប់ មនុស្ស៧នាក់(ស្រី៣នាក់)និងរបួសស្រាល៥នាក់។ នេះបើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច។មូលហេតុ បឋម គឺអ្នកបើកបរអាចស្ថិតក្នុងស្ថានភាពងងុយដេក និងមានល្បឿនលឿន។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕
ដោយ៖ ស សម