ខេត្តពោធិ៍សាត់ ៖ ស្រ្តីជាម្ដាយបានដឹកដៃកូនស្រីអាយុ១៤ឆ្នាំ ដើរចូលប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងលោកប្ដីរបស់ខ្លួន បន្ទាប់កូនស្រីទូរពិតប្រាប់ក្នុងការឈឺចាប់ និងពិបាកទ្រាំ ព្រោះឪពុកចាប់រំលោភសេពសន្ថវៈបានសម្រេច ។
ករណីសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ ទទួលបណ្ដឹងរបស់ឈ្មោះ ឃឿន រ៉ៃ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ត្រូវជាម្ដាយក្មេងស្រីឈ្មោះ ហ គន អាយុ ១៤ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងប្ដឹងលោកប្ដីឈ្មោះ ហុន ហឿន អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ កូនស្រីបង្កើតបានសម្រេចច្រើនដង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថា បន្ទាប់ទទួលបានបណ្ដឹងនេះភ្លាម ចាត់កម្លាំងចុះពិនិត្យ និងធ្វើការស្រាវជ្រាវ នៅកន្លែងធ្វើសកម្មភាព និងនាំខ្លួនជនសង្ស័យ(ហុន ហឿន)ជាឪពុកបង្កើត មកប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោដើម្បីសួរនាំជុំវិញបញ្ហាដែលបានកើតឡើង ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ជនសង្ស័យ(ហុន ហឿន)ត្រូវជាឪពុកបង្កើតក្មេងស្រីរងគ្រោះ បានឆ្លើយសារភាពចំពោះសមត្ថកិច្ចនគរបាល ខ្លួនពិតជាបានប្រព្រឹត្តពិតប្រាកដ ដោយបានចាប់រំលោភសេពសន្ថវៈចំនួន៣លើក បានសម្រេចចំនួន២លើកមិនបានសម្រេច១លើក បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបំពេញនីតិវិធីបញ្ជូន ៕
ដោយ៖បុឹម ពិន