ព័ត៌មានទាន់ហេតុការណ៍៖

គណៈរដ្ឋមន្ត្រីថ្មីនូវែលហ្សេឡង់ ស្បថចូលកាន់តំណែង

ចែករំលែក៖

នៅថ្ងៃទី ៦ខែវិច្ឆិកាឆ្នាំ២០២០នេះ លោកស្រីJacinda Ardern បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់អាណត្តិទីពីរ ។ ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនេះ មានឧបនាយករដ្ឋមន្ត្រី និងបណ្តារដ្ឋមន្ត្រី ​។
មានប្រសាសន៍ក្នុងពិធីចូលកាន់តំណែង លោកស្រី​Jacinda Ardern បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មី គឺជាតំណាងឲ្យទស្សនៈនយោបាយខុសគ្នា ​ ប៉ុន្តែមានបទពិសោធន៍ខ្ពស់ក្នុងការដឹកនាំប្រទេសជាតិបានយ៉ាងល្អ។
ពិធីចូលកាន់តំណែងរបស់លោកស្រី​ Jacinda Ardern កើតឡើងចំពេលដែល​គណៈកម្មាធិការរៀបចំការបោះឆ្នោតនូវែលហ្សេឡង់ប្រកាសលទ្ធផលបោះឆ្នោត​ផ្លូវការ ​ដោយលោកស្រីទទួលបានការគាំទ្រ​ជាង​៥០ភាគរយ ស្មើនឹងកៅអី ​៦៥/១២០​កៅអីក្នុងសភា​។
ក្នុងគណៈរដ្ឋមន្ត្រីថ្មី​ មានស្ត្រី ដល់ទៅ​៤០ភាគរយ និង​២៥ភាគរយជាជនជាតិMaori និង​១៥ភាគរយជាអ្នកស្រឡាញ់ភេទដូចគ្នា​។
ការបោះឆ្នោតក្នុងប្រទេសនូវែលហ្សេឡង់ ធ្វើឡើងនៅថ្ងៃទី ១៧ ខែតុលា ហើយគណបក្សរបស់លោកស្រី Jacinda Ardern ទទួលបានការគាំទ្រខ្ពស់ ដោយសារតែលោកស្រីដឹកនាំប្រទេសបានល្អក្នុងការទប់ស្កាតការឆ្លងរាលដាលកូវីដ​-១៩៕

ដោយ៖ធី រីណា


ចែករំលែក៖