ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមស្ទាក់វាយប្លន់បុរសជនជាតិឥណ្ឌាម្នាក់យកទ្រព្យអស់រលីងពីខ្លួន

ចែករំលែក៖

ភ្នំពេញ ៖​ ក្រុមជនសង្ស័យប្រុសស្រីជាងដប់នាក់ប្រដាប់ដោយដំបងនិងដុំថ្មបានស្ទាក់វាយប្លន់បុរសជនជាតិឥណ្ឌាម្នាក់​ ខណៈដែលគាត់កំពុងរុញរទេះដើរលក់នំរ៉ូទីយកលុយអស់រលីងនិងពងទាជិត១០០គ្រាប់រួចរត់គេចខ្លួនបាត់ស្រមោល។

​ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៨និង៣០នាទីយប់​ ថ្ងៃទី៦​ ខែ​វិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ឌោយផ្លូវលេខ២១៧​ ត្រង់ចំណុចមុខវត្តស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ ។

​ យោងតាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ រូបគាត់បានរុញរទេះដើរលក់នំរ៉ូទីតាមបណ្ដោយផ្លូវលេខ២១៧ពីកើតទៅលិចក្នុងគោលបំណងទៅផ្ទះជួលនៅម្ដុំលូប្រាំ​។ លុះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រីជាងដប់នាក់ប្រដាប់ដោយដំបងនិងដុំថ្មបានធ្វើសកម្មភាពវាយមកលើរូបគាត់ប្លន់យកលុយអស់៣៨ម៉ឺនរៀល ពងទាជិត១០០គ្រាប់និងសម្ភារមួយចំនួនទៀត​។ ក្រោយធ្វើសម្មភាពវាយប្លន់បានហើយពួកជនទាំងនោះបានរត់គេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡើយ។

​ ក្រោយកើតហេតុជនរងគ្រោបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមាន១ដែរ​ តែដោយសារ
បុរសជនជាតិឥណ្ឌានេះចេះភាសាខ្មែរតិចតួចនោះទេីប​សមត្ថកិច្ចបានប្រាប់ថាចាំព្រឹកឡើងសឹមមកដាក់ពាក្យបណ្ដឹង៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖