ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចសម្ភារសំណង់តែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនករណីលួចសម្ភារសំណង់តែមិនបានសម្រេច។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៥និង០០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងឃ្លាំងដាក់សម្ភារសំណង់ហ៊ួត ជា ផ្លូវបេតុង ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

នគរបាលប៉ុស្តិ៍ក្រាំងធ្នង់បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាយ ឡែន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកឃ្លាំងសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារបាត់បង់ គ្មាន ។ សម្ភារបន្សល់ទុក ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខកំពង់ចាម 1F-4936 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖