បេក្ខភាពប្រធានាធិបតីអាមេរិកចូ បៃឌិន បានលើកឡើងថា «យើងជាគូប្រជែង មិនមែនជាគូសត្រូវនឹងគ្នាឡើយ ។ យើងគឺជាជនជាតិអាមេរិកដូចគ្នា មានគោលដៅធ្វើឲ្យអាមេរិករីកចម្រើន»។
នៅពេលនេះដែរ លោកបៃឌិន បានអំពាវនាវដល់ពលរដ្ឋសាមគ្គីគ្នា រក្សាការអត់ធ្មត់ ឆ្លងផុតដំណាក់កាលបោះឆ្នោតប្រកបដោយជោគជ័យ ។ លោកបៃឌិនបានបញ្ជាក់ថា អាទិភាពដំបូងបំផុតរបស់លោក ពេលកាន់តំណែងប្រធានាធិបតីអាមេរិក គឺទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
លោកបៃឌិនបញ្ជាក់ថា «យើងមិនអាចជួយសង្គ្រោះអ្នកដែលស្លាប់ហើយបានឡើយ ប៉ុន្តែយើងអាចទប់ស្កាត់មិនឲ្យមានអ្នកឆ្លងជាបន្តទៀតដោយកូវីដ-១៩»។
លោកបៃឌិនក៏បានលើកឡើងថា លោកសង្ឃឹមទទួលបានកៅអីតំណាងជាង៣០០ដោយរដ្ឋយុទ្ធសាស្ត្រចុងក្រោយ ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ៕ដោយ៖ធី រីណា