ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! លោកប្រា​យុទ្ធ ចាន់​អូ​ចា ប្រកាសថា លោក​នឹង​រីករាយ ប្រសិនបើ​អ្នកមាន​សមត្ថភាព និង​លក្ខណៈសម្បត្តិ​ល្អ​ជំនួស​តំណែង​របស់លោកនៅពេល​អនាគត

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីប្រជាជនថៃជាច្រើនពាន់នាក់ នៅតែបន្តធ្វើបាតុកម្មទាមទារឲ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងស្រាប់តែនៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈសុន្ទរកថានៅមហាវិទ្យាល័យការពារជាតិថៃក្នុងក្រុងបាងកក លោកនាយករដ្ឋមន្ត្រីថៃរូបនេះ បានលើកឡើងថា លោកនឹងរីករាយប្រសិនបើមានមនុស្ស ដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិល្អជំនួសតំណែងរបស់លោក នៅពេលអនាគត

លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «​គាត់ នាង នឹងបន្តកិច្ចការនាយករដ្ឋមន្ត្រី និងទទួលបន្ទុកដឹកនាំប្រទេស​»​ លោកប្រយុទ្ធបន្ថែមថា ការប្រើប្រាស់អំណាច មិនមែនជារឿងគួរឲ្យសប្បាយទេ ហើយបញ្ហាទាំងនោះ វាបានកើតឡើងរួចហើយ ក្នុងពេលលោកធ្វើជាមេបញ្ជាការកងទ័ព ជាក់ស្តែងក្នុងន័យនេះ លោក ប្រាយុទ្ធ បានត្អូញត្អែរថា លោកធុញទ្រាន់ណាស់ក្នុងការប្រើប្រាស់អំណាច

ប្រមុខរដ្ឋាភិបាលថៃរូបនេះ ថ្លែងនៅមុខនិស្សិតយោធាជាច្រើននាក់ ក៏បានរំឭកថា កន្លងមកលោកបានប្រើប្រាស់អំណាចយ៉ាងខ្លាំង ដើម្បីការពារមនុស្សល្អ ហើយដាក់ទណ្ឌកម្មលើមនុស្សអាក្រក់ ដែលនេះវាពិបាកគ្រប់គ្រាន់ហើយសម្រាប់លោក លោកប្រាយុទ្ធ សង្កត់ធ្ងន់ថាប្រសិនបើក្នុងពេលខាងមុខ មានមនុស្សមានសមត្ថភាព និងកាន់កិច្ចការច្បាស់លាស់ជាងខ្លួន អ្នកទាំងនោះគឺ សក្តិសមណាស់ក្នុងការកាន់តំណែងជំនួសលោក

ជាមួយគ្នានេះ លោក ប្រាយុទ្ធ បានលើកឡើងពីការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ដែរថា លោកមិនបានរំពឹងទុកឡើយជុំវិញការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយវាជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលលោកអាចបន្តកាន់តំណែងបានដល់ឆ្នាំ លោកប្រាយុទ្ធ បន្តថាមនុស្សជាច្រើន បានចោទលោកថា ប្រព្រឹត្តខុសច្បាប់ ប៉ុន្តែផ្ទុយទៅវិញ លោកមិនដែលប្រព្រឹត្តអ្វីខុសច្បាប់ឡើយ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍

ទោះជាយ៉ាងណាក្តីការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលថៃខាងលើនេះធ្វើឡើងស្របពេលប្រជាជនជាច្រើនពាន់នាក់ បានទាមទារឲ្យលោកប្រយុទ្ធចុះចេញពីតំណែង តាមរយៈបាតុកម្មរបស់ខ្លួន បូករួមទាំងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រផងដែរ

សូមជម្រាបដែរថា ប្រសិនគ្មានការប្រែប្រួលទេ ក្រុមបាតុករថៃ នឹងជួបគ្នាជាថ្មីក្នុងទ្រង់ទ្រាយធំ នៅថ្ងៃទី ខែវិច្ឆិកា នៅទីលានប្រជាធិបតេយ្យ និងដើរសំដៅទៅកន្លែងមួយ ដែលក្រុមបាតុករមិនបានបញ្ចេញឈ្មោះ ក្រុមបាតុករថៃឈ្មោះ រណសិរ្យរួបរួមបាតុកម្មធម្មសាស្ត្រ (UFTD) បានប្រកាសការធ្វើបាតុកម្មនេះ នៅលើបណ្តាញសង្គម Facebook របស់ខ្លួន ដោយចាប់ផ្តើមពីម៉ោង ល្ងាចទៅ

គួរបញ្ជាក់ថា កន្លងទៅសភាថៃ ស្នើឲ្យបង្កើតគណៈកម្មាធិការសម្រុះសម្រួលមួយ ដែលមានគ្រប់ភាគីចូលរួម ប៉ុន្តែសំណើនេះ ត្រូវបានក្រុមបាតុករថៃប្រកាសធ្វើពហិកាក្នុងការចូលរួម បច្ចុប្បន្នពេលនេះ ប្រធានសភារដ្ឋសភាថៃ លោក Chuan Leekpai កំពុងសិក្សា និងប្រមូលគំនិតពីអតីតនាយករដ្ឋមន្ត្រីថៃមួយចំនួន ជុំវិញការបង្កើតគណៈកម្មាធិកា

ដោយ៖ស តារា


ចែករំលែក៖