ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ តាមការចង្អុលបង្ហាញពីជនសង្ស័យ ឈ្មោះ ឌឹម សុខឡា និងដោយមានការសម្របសម្រួលពីលោក
ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកអង្គស្នួលធ្វើការឃាត់ខ្លូនជាក់ស្ដែងជនសង្ស័យជាមុខសញ្ញាជួញដូរ ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៥នាក់បន្ថែមទៀត នៅចំណុចផ្ទះគ្មានលេខស្ថិតនៅក្នុងភូមិ ក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីវេលាម៉ោង១១ៈ៥០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនម្សៅក្រាមសថ្លាចំនួន១៦កញ្ចប់ (៦កញ្ចប់ធំ និង១០កញ្ចប់តូច), ម៉ាសុីនសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២គ្រឿង, កាំភ្លើងខ្លី ១ដើមម៉ាក K59 មានគ្រាប់ចំនួន៨គ្រាប់, និងសម្ភារសម្រាប់សេពមួយចំនួនទៀត។
ជនសង្ស័យទាំង៦នាក់មានឈ្មោះ ៖
១-ឈ្មោះ ឌឹម សុខឡា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្ត កណ្តាល។
២-ឈ្មោះ យុន ហំ ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរនិងចែកចាយគ្រឿងញៀន) មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិក្រាំងម្កាក់ ឃុំ ក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។
៣-ឈ្មោះ ខាន់ បារាំង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករសំណង់ (មានសារធាតុញៀន) បច្ចុប្បន្នរស់នៅភូមិ ក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល ។
៤-ឈ្មោះ មាស ចិន្តា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)បច្ចុប្បន្នរស់នៅភូមិ ក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល ។
៥-ឈ្មោះ សុខ នី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ចែកចាយគ្រឿងញៀន)។
៦-ឈ្មោះ ថុល សោភ័ណ្ឌ ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ពាក់ព័ន្ធគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅផ្ទះក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖