ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ នៅព្រឹកថ្ងៃទី០៧
ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌ និងលោក អុឹម វណ្ណា រួមទាំងលោកសុទ្ធ សុជាតិ ចៅសង្កាត់រង បានចុះកាយរបងបេីកផ្លូវមួយខ្សែ ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ។
លោក សុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឲ្យដឹងថា ទីតាំងដែលចុះកាយរបងបេីកផ្លូវខាងលេីនេះស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានប្រវែងជាង៣០០ម៉ែត្រ ទទឹង១៦ម៉ែត្រ ដោយភ្ជាប់ពីមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅផ្លូវតាកន(ផ្លូវលេខ១) ក្រោយពីកាយរបងរួចអាជ្ញាធរនិងចាក់ជាផ្លូវបេតុងនាពេលឆាប់ៗនេះ។
ក្នុងនោះផងដែរអាជ្ញាធរ សូមថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានសហការក្រោយពីជូនដំណឹងរួច៕
ដោយ៖ សុខាសែនជ័យ