ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៩កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកនូវសារធាតុញៀន និងដកហូតបានថ្នាំញៀន៩កញ្ចប់តូច។ ការចុះឃាត់ខ្លួនជនសង្ស័យនេះដឹកនាំដោយលោកអធិការរងទទួលផែនគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចស្ពានដែករថភ្លើង ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ នាង តាប់ ហៅ ចាប អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល តាមផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានម្សៅក្រាមសថ្លាចំនួន៩កញ្ចប់តូច។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕ជ្រោយពេជ្រ


ចែករំលែក៖