ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលនៅរួមសុខ រួមទុក្ខ ជាមួយប្រជាជន គ្រប់វិនាទី គឺសម្តចតេជោ ហ៊ុន សែន នៅ យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំនិងភរិយា។
សម្តេចថ្លែងបន្តថា៖ ក្នុុងការរស់នៅដាច់ដោយឡែកតែក្នុងបន្ទប់រយៈពេល៤ថ្ងៃកន្លងមកនេះទាំងខ្ញុំនិងភរិយាពិសេសខ្លួនខ្ញុំផ្ទាល់ពុំមានឃើញសញ្ញាណាមួយខុសប្រក្រតីឡើយគឺមានសភាពធម្មតាដូចពេលមុនថ្ងៃទី៣វិច្ឆិកា២០២០ដដែល។
សម្តេចលើកឡើងថា៖ តែទោះយ៉ាងនេះក្តីខ្ញុំត្រូវតែបន្តការធ្វើចត្តាឡីស័កនិងការធ្វើតេស្តតាមការកំណត់របស់ផ្នែកសុខាភិបាល។
សម្តេចបន្តថា៖ ថ្ងៃ៩វិច្ឆិកា២០២០ខាងមុខគ្រូពេទ្យនឹងយកសំណាកទៅធ្វើតេស្តជាលើកទី២ ដែលខ្ញុំសង្ឃឹមថានឹងអវិជ្ជមានបន្តទៀត។
ឆ្លៀតឱកាសនេះខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងជិត៩០០នាក់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រីបន្តធ្វើចត្តាឡីស័កនិងធ្វើតេស្តឱ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចសូមអរគុណចំពោះបងប្អូនជនរួមជាតិដែលចូលរួមកង្វល់អំពីសុខភាពរបស់ខ្ញុំនិងជូនពរដល់ខ្ញុំនិងភរិយាក៏ដូចជាមន្ត្រីរួមការងារជាមួយខ្ញុំ៕
ដោយ ៖ សុខ ខេមរា