ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដហ៊ីយ៉ាន់ដាយH.Iបុករះរទេះលក់មីឆាគុយទាវ​និងបុកម៉ូតូអូសជាប់ជាច្រើនរយម៉ែត្រទេីបឃាត់បាន

ចែករំលែក៖

      ភ្នំពេញ ៖​ បុរសម្នាក់បានបើករថយន្តមួយគ្រឿងសង្ស័យងងុយដេករេចង្កូតទៅបុករះរទេះលក់បាយឆា មីឆា គុយ​ទាវនិងបុកម៉ូតូមួយគ្រឿងទៀតអូសជាប់ក្រោមរថយន្តបែកផ្កាភ្លើងជាច្រើនម៉ែត្រ តែសំណាងល្អមិនមានអ្នករបួស​ឬស្លាប់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១​ ត្រង់ចំណុចខាងក្រោយអធិការដ្ឋានខណ្ឌច្បារអំពៅ​ ក្នុងសង្កាត់ច្បារអំពៅ១​ ខណ្ឌច្បារអំពៅ​ ។ 

    យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យងងុយដេកបើករថយន្តហ៊ីយ៉ាន់ដាយH .Iពណ៌ស​ពាក់ស្លាកលេខភ្នំពេញ2AE-5866ក្នុងទិសដៅពីលិចទៅកើតចុះពីលើស្ពានច្បារអំពៅថ្មីបោះពួយយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលបុករះរទេះលក់មីឆាដែលចតលើចិញ្ចើមផ្លូវអូសម៉ូតូស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1FF -9861 ហើយមិនបានឈប់ទទួលខុសត្រូវនោះទេ​ គឺបានព្យាយាមបើករត់គេចខ្លួនទាំងជាប់ម៉ូតូនៅក្រោមឡានអូសជាច្រេីនរយម៉ែត្រ​ ធ្វេីឲ្យប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមឃាត់បានរថយន្តនិងតៃកុង រួចនាំខ្លួនមកអធិការដ្ឋានខណ្ឌច្បារអំពៅរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ​ ៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖