ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រោមការបញ្ជាដឹកនាំយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង២០៖០០នាទីយប់ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅចំណុចមុខផ្សារទំនើបSuper Stor ផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានកម្លាំងចូលរួមសរុប៤៣នាក់ ក្នុងនោះ មានមន្រ្តីសាលាខណ្ឌចំនួន៦នាក់ នគរបាលខណ្ឌចំនួន២១នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន១០នាក់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៦នាក់ ។
ប្រតិបត្តិការខាងលើ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន១៩៤គ្រឿង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន២នាក់ជាមួយគ្រឿងញៀនចំនួន១កញ្ចប់តូច និងម៉ូតូមួយគ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕
ដោយ៖ ចន្ទ លីហ្សា