ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកឧដុង្គឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនិងគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅវេលាម៉ោង ២:០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិរោងដំរី ឃុំភ្នំតូច កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានម្នាក់ ឈ្មោះ ឈឹន ឈៀវ ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុងអង្គស្នួល ខេត្តកណ្ដាល។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចនគរបាលស្រុកឧដុង្គដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៥កញ្ចប់មធ្យម នឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖