ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាមេដឹកនាំជុំវិញពិភពលោកជូនពរជ័យជម្នះរបស់លោកបៃឌិន

ចែករំលែក៖

នៅពេលដែលលោកបៃឌិនទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកទី​៤៦នោះ មេដឹកនាំជុំវិញពិភពលោកបានជូនពរដល់ជ័យជម្នះខាងលើ ។
នាយករដ្ឋមន្ត្រីអៀរឡង់លោក Micheal Martin បានស្ងើចសរសើរដល់បេក្ខភាពគណបក្សប្រជាធិបតេយ្យ ចូ បៃឌិន ជាបុគ្គលដ៏ឆ្នើម​ ហើយលោកជាបុគ្គលដែលមាន​ដើមកំណើត​ឪពុកម្តាយនៅក្នុងប្រទេសអៀរឡង់។ នាយករដ្ឋមន្ត្រី Micheal Martin បានបង្ហោះសារជូនពរថា​«សូមជូនពរលោកបៃឌិនដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ខ្ញុំសង្ឃឹមថា នឹងបានស្វាគមន៍លោកនៅក្នុងស្រុកកំណើត» ។
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានជូនពរលោកបៃឌិន ពីជ័យជម្នះខាងលើផងដែរ ។ នាយករដ្ឋមន្ត្រីកាណាដាបញ្ជាក់ថា «ខ្ញុំចង់ធ្វើការជាមួយ​លោកបៃឌិន និងលោកស្រី Harris​ ដែលទើបតែជាប់ឆ្នោត។​យើងរួមគ្នាដោះស្រាយបញ្ហាពិភពលោក»។
នាយករដ្ឋមន្ត្រីអង់គ្លេសBoris Johnson ក៏បានផ្ញើលិខិតជូនពរលោកបៃឌិនផងដែរ ដោយលោក​បង្ហាញពីគោលបំណងរឹតចំណងមិត្តភាពប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។
អធិការបតីអាល្លឺម៉ង់ ក៏បានជូនពរដល់លោកបៃឌិន និងសរសើរដល់ពលរដ្ឋអាមេរិក​ដែលមានការជ្រើសរើស​ត្រូវ​ប្រមុខដឹកនាំរបស់ខ្លួន។ លោកស្រីសង្ឃឹមថាទំនាក់ទំនងអាមេរិកនិងអឺរ៉ុបកាន់តែល្អប្រសើរ។
ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក បានជូនពរដល់លោកបៃឌិន និងលោកស្រីHarris​ ដែលទទួលបានជ័យជម្នះ​។ ជាមួយគ្នានេះ​ក្រុមការងាររបស់ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានទំនាក់ទំនងជាមួយក្រុមការងាររបស់លោបៃឌិន ដើម្បីពិភាក្សាគ្នាពីទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលអនាគតផងដែរ៕ដោយ៖ធី រីណា


ចែករំលែក៖