ព័ត៌មានទាន់ហេតុការណ៍៖

លោក ចូ បៃដិននឹងក្លាយជាប្រធានាធិបតីទី៤៦ ដែលមានវ័យចំណាស់ជាងគេ ជាប្រវត្តិសាស្ត្រអាមេរិក

ចែករំលែក៖

អន្តរជាតិ៖ លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីវ័យចំណាស់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក បន្ទាប់ពីបានយកឈ្នះលោក ដូណាល់ ត្រាំ ខណៈដែលកាលពីមុនប្រធានាធិបតីវ័យចំណាស់ជាងគេនោះ គឺលោក រ៉ូណាល់ រីហ្គែន។

លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីជាប់ឆ្នោតថ្មី ហើយនឹងឈានចូលវ័យ៧៨ឆ្នាំ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ ដោយរូបលោកបានកើតនៅក្នុងឆ្នាំ១៩៤២ នៅសម័យសង្គ្រាមលោកលើកទី២។ ហើយលោក បៃដិន នឹងចូលស្បថកាន់តំណែង ថ្ងៃទី២០ ខែមករាឆ្នាំ២០២១ខាងមុខនេះ ចំណែកកាលពីមុន លោក រ៉ូណាល់ រីហ្គែន គឺជាប្រធានាធិបតីអាមេរិក ដែលមានវ័យចំណាស់ជាងគេ មានអាយុ៧៧ឆ្នាំ នៅពេលគាត់លាលែងពីតំណែង នៅឆ្នាំ១៩៨៩។

ដោយឡែកចំពោះលោក ដូណាល់ ត្រាំ វិញក្នុងពេលបច្ចុប្បន្ននេះ លោកមានអាយុ៧៤ឆ្នាំហើយ ក៏ស្ថិតនៅក្នុងវ័យចំណាស់ផងដែរ ដែលធ្លាប់បានកាន់តំណែងជាប្រធានាធិបតីរបស់អាមេរិក។

គួរបញ្ជាក់ផងដែរថា លោក ដូណាល់ ត្រាំមានអាយុ៧០ឆ្នាំ បានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករាឆ្នាំ២០១៧។ចំណែកប្រធានាធិបតីអាមេរិក ដែលមានវ័យចំណាស់ជាងគេបំផុតកាលពីមុន គឺលោក រ៉ូណាល់ រីហ្គែន មានវ័យ៦៩ឆ្នាំ ហើយស្បថចូលកាន់តំណែង នៅក្នុងឆ្នាំ១៩៨១។

ដោយឡែកប្រធានាធិបតីដែលមានវ័យក្មេងជាងគេ បានទៅលើលោកTheodore Roosevelt ដែលមានវ័យ៤២ឆ្នាំ នៅក្នុងឆ្នាំ១៩០១នៅពេលដែលលោកចាប់ផ្ដើមអាណត្តិដំបូងក្នុងចំណោម២អាណត្តិរបស់លោក នៅសេតវិមាន៕

ដោយ៖សហការី


ចែករំលែក៖