ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នធ្លាក់ជង្ហុកបណ្តាលដួលហើយភ្លាមៗនោះក៏ត្រូវរថយន្តបើកមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ក៏កិនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខអគ្គបញ្ជាការដ្ឋានកងកម្លាំងវិស្វកម្ម តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះឡុង ស៊ីថេន ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ សង្កាត់ដង្កោ។
តាមប្រភពពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខពោធិ៍សាត់ 1K-6807 ធ្វេីដំណេីរចេញពីរង្វង់មូលចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយជិះ២ម៉ូតូពីរនាក់មិត្តភក្តិ។ បន្ទាប់មកជិះបានប្រហែល៥០ម៉ែត្រក៏បត់មកក្រោយវិញ ហើយជិះបានបន្តិចស្រាប់តែធ្លាក់ជង្ហុកបណ្តាលឲ្យដួលទៅលេីផ្លូវស្របពេលរថយន្តមិនចាំម៉ាកមកពីក្រោយមកដល់ក៏កិនបន្ថែមបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ចំណែករថយន្តបន្ថែមល្បឿនទៅមុខបាត់ទៅ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងរួចប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖ សុខាសែនជ័យ