ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ មានគម្រោងកម្ទេចអុីរ៉ង់ មុនពេលចាកចេញពីតំណែង

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងត្រូវចាកចេញពីតំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១ ជាពេលវេលា​ស្បថចូលកាន់តំណែង របស់ប្រធានាធិបតី​អាមេរិកតាំងពីឆ្នាំ​១៩៣៧ រហូតមកទល់ពេលនេះ។ អតីតអនុប្រធានាធិបតីអាមេរិក ចូបៃឌិន​ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិក ​ប្រកាសពីជ័យជម្នះរបស់លោកក្នុងការបោះឆ្នោត​ឆ្នាំ​២០២០ ។
នៅពេលនេះ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុង​តែសហការជាមួយ​បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ និងប្រទេសអុីស្រាអែល​​ដើម្បីវាយប្រហារ ដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើអុីរ៉ង់។
ឧបការីទទួលបន្ទុកស្តីពីអុីរ៉ង់ លោក Elliott Abrams កាលពីថ្ងៃទី ៨ខែវិច្ឆិកា បានទៅកាន់ប្រទេសអុីស្រាអែល ដើម្បីជួបពិភាក្សាជាមួយ​នាយករដ្ឋមន្ត្រីណេតាន់ យ៉ាហ៊ូ ស្តីពី ការដាក់ទណ្ឌកម្ម​បន្ថែមទៀត ទៅលើប្រទេសអុីរ៉ង់​។
នៅថ្ងៃទី៩ ខែវិច្ឆិកា លោក Elliott Abrams នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអុីស្រាអែល និងរដ្ឋមន្ត្រីការបរទេស​ដើម្បីពិភាក្សាស្តីពីគម្រោងរបស់ប្រធានាធិបតីដូណាល់ ត្រាំ​។
គោលដៅរបស់ប្រធានាធិបតីអាមេរិកនៅពេលនេះគឺ​ជាការខិតខំដើម្បីបង្កភាពលំបាកដល់ប្រធានាធិបតីថ្មី គឺលោកបៃឌិន ស្តីពីការនាំអាមេរិកចូលមកកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់​ដែលបានចុះហត្ថលេខាកាលពីឆ្នាំ​២០១៥​។ លោកត្រាំបានដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ​២០១៨ ហើយបង្កើនការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសអុីរ៉ង់​៕

ដោយ៖ធី រីណា


ចែករំលែក៖