ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានាធិបតីGeorge W. Bush ជូនពរលោកបៃឌិនឈ្នះឆ្នោត

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក​George W. Bush​បានប្រកាសថា​ ពលរដ្ឋអាមេរិកអាចជឿជាក់ទៅលើប្រព័ន្ធបោះឆ្នោតរបស់អាមេរិក​ដែល​មានភាពយុត្តិធម៌ ហើយលទ្ធផលបោះឆ្នោតមានភាពច្បាស់លាស់និងត្រូវបានរក្សា​ដដែលមិនមានការកែប្រែឡើយ។
សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីថ្ងៃទី​៨ខែវិច្ឆិកា លោក George W. Bush សមាជិកគណបក្សសាធារណរដ្ឋ​បានប្រកាសថា លោកបាននិយាយជាមួយលោកបៃឌិន ហើយបានជូនពរលោកពីជ័យជម្នះក្នុងការបោះឆ្នោត​កាលពីថ្ងៃទី ៣ខែវិច្ឆិកា​។
អតីតប្រធានាធិបតី ​George W. Bush បានប្រកាសថា ពលរដ្ឋ អាមេរិក អាចជឿជាក់លើការបោះឆ្នោតដោយយុត្តិធម៌ ច្បាស់លាស់ …។ លោកប៊ូសបន្តទៀតថា​ លោកត្រាំអាចនិឹងស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ឬ​តវ៉ាតាមផ្លូវច្បាប់​។
ជាមួយគ្នានោះដែរ សារព័ត៌មាន CNN​ បានដកស្រង់សម្តីអតីតបេក្ខភាពប្រធានាធិបតី លោកMitt Romney ដែលបានបញ្ជាក់ថា លោកមិនឃើញមានការបន្លំនៅក្នុងការបោះឆ្នោតនេះឡើយ ហើយអំពាវនាវដល់ពលរដ្ឋអាមេរិកគាំទ្រដល់ប្រធានាធិបតីជាប់ឆ្នោតថ្មី​។
លោក​Mitt Romney បានបញ្ជាក់ថា «យើងចាំបាច់ត្រូវតែគាំទ្រដល់ប្រធានាធិបតីថ្មី និងជូនពរលោកដឹកនាំអាមេរិកឱ្យបានល្អ​ មិនត្រូវមានសកម្មភាពបំផ្លាញលទ្ធិប្រជាធិបតេយ្យតាមរយៈការព្យាយាមចោទប្រកាន់បន្លំក្នុងការបោះឆ្នោតដោយមិនមានភស្តុតាង​នោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖