ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ តើមិត្តដឹងទេថាហេតុអី ឡេវអាវបុរសនៅខាងស្តាំ និង ឡេវអាវនារីនៅខាងឆ្វេង ?

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនជាផ្លូវការ នាពេលថ្មីៗនេះថា តើមិត្តដឹងទេថាហេតុអី ឡេវអាវបុរសនៅខាងស្តាំ និង ឡេវអាវនារីនៅខាងឆ្វេង ? ។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរថា៖ ឡេវអាវនៅខាងស្តាំពីព្រោះងាយឲ្យអ្នកដែលប្រើដៃស្តាំរុញបញ្ចូលច្រកឡេវដែលនៅខាងឆ្វេង ហើយដោយមនុស្សប្រុសជាភាគច្រើនប្រើដៃស្តាំទើបឡេវអាវត្រូវដេរនៅខាងស្តាំ ។

តែមនុស្សស្រីភាគច្រើនប្រើដៃស្តាំដែរ ហេតុអី បានដាក់ឡេវអាវខាងឆ្វេង ?

នេះគឺនៅពេលឡេវអាវត្រូវបានបង្កើតឡើងជាលើកដំបូង វាមានតម្លៃថ្លៃ ហើយមានតែនារីក្នុងវណ្ណៈអភិជនទេដែលប្រើអាវមានឡេវ ។ នារីវណ្ណៈអភិជន មិនដែលស្លៀកពាក់ដោយខ្លួនឯងទេ តែគឺមានបម្រើជាអ្នករៀបស្លៀកពាក់ឲ្យ ។ ដោយអ្នកបម្រើឈរទល់មុខម្ចាស់ស្រី ហេតុនេះដៃស្តាំនាងស្ថិតនៅឆ្វេងដៃម្ចាស់ស្រី ហេតុនេះឡេវអាវត្រូវដាក់នៅខាងឆ្វេងដើម្បីអ្នកបម្រើងាយដាក់ឡេវបញ្ចូល ។ ហើយទម្លាប់នេះ មានតាំងពីនោះមក ៕

ដោយ៖ស តារា


ចែករំលែក៖