ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាព្រៃផ្សៃមែនឪពុកចុងយកកាំបិតប៉័ងតោ អារ.កកូនប្រុសអាយុ០៣ឆ្នាំស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ ឪពុកចុងយកកាំបិតប៉័ងតោ អារ.កកូនប្រុសម្នាក់ បណ្តាលឲ្យស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ខឿន វីឡា អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតនៅភូមិជ្រៃធំ ឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សពក្មេងប្រុសរងគ្រោះមានអាយុ០៣ឆ្នាំ រស់នៅបន្ទប់ផ្ទះជួលកន្លែងកើតហេតុ ។  បានយកកាំបិតប៉័ងតោ អារ.កកូន បណ្តាលឲ្យស្លាប់ ខណ:ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បើតាមសម្តីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា គាត់កំពុងបោកខោអាវ ស្រាប់តែឮសំឡេងកូនស្រែក ​​​​គាត់ស្ទុះមកមើលឃើញប្តីកាន់កាំបិតបុ័ងតោអារ.ក កូនដែលដេកផ្កាប់មុខនៅលើគ្រែ ហើយស្រែកឲ្យគេជួយ និងយកកូនទៅពេទ្យ រីឯជនសង្ស័យបានរត់គេចខ្លួន ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាន និងធ្វើតេស្តរកសារធាតុញៀនគឺវិជ្ជមាន។

បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖