ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកបារាំងអះអាងថា Paul Pogba មិនសប្បាយចិត្តនៅ Man Utdទេ

ចែករំលែក៖

លោក Didier Deschamps អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបារាំងបាននិយាយថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមManchester United មិនសប្បាយចិត្តជាមួយនឹងស្ថានភាពរបស់គាត់នៅក្នុងក្លិបនោះទេ Pogba ត្រូវចូលរួមបាន១១ ប្រកួតសម្រាប់ក្រុម Old Trafford នៅរដូវកាលនេះ ប៉ុន្តែបានចាប់ផ្ដើមត្រឹមតែ៥ប្រកួតប៉ុណ្ណោះ។

កីឡាកររូបនេះបានចូលលេងជាកីឡាករបម្រុងម្តងទៀតពេលប្រកួតជាមួយក្លិប Everton កាលពីថ្ងៃសៅរ៍មុនពេលគាត់ចូលលេងបន្ទាប់ពី៨២នាទីក្នុងជ័យជម្នះ ៣-១ ដែលត្រូវការសម្រាប់លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Pogba នៅជាមួយក្រុមជម្រើសជាតិបារាំងសម្រាប់ការប្រកួតជាមួយហ្វាំងឡង់, ព័រទុយហ្គាល់ និងស៊ុយអែត

លោក Deschamps បាននិយាយថាគាត់កំពុងស្ថិតក្នុងស្ថានភាពមួយជាមួយក្លិបរបស់គាត់ដែលគាត់មិនអាចសប្បាយចិត្តនៅពេលលេង គាត់មិនស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតរបស់គាត់ទេ គាត់មានរបួសជាបន្តបន្ទាប់ហើយ Covid-19 ដែលបានវាយគាត់យ៉ាងខ្លាំង គាត់ត្រូវការរកទម្រង់លេងរបស់គាត់ឡើងវិញ ជាមួយខ្ញុំមិនមានការព្រួយបារម្ភបែបនេះទេ នៅពេលដែលកីឡាករមានភាពមិនស្រួលនៅក្នុងក្លិបរបស់គាត់ ជាក់ស្តែងគាត់រីករាយក្នុងការលេងឱ្យក្រុមបារាំង។ គាត់នឹងប្រាប់ខ្ញុំអំពីអារម្មណ៍របស់គាត់ ហើយដូចដែលខ្ញុំស្គាល់គាត់ច្បាស់វានឹងដើរក្នុងទិសដៅវិជ្ជមាន

Pogba មានវ័យ២៧ឆ្នាំ បានចូលរួមជាមួយក្រុមបិសាចក្រហមម្តងទៀតនៅពេលដែលរូបគេបានចុះហត្ថលេខាក្នុងតម្លៃ៨៩លានផោនពីក្លិប Juventus ក្នុងឆ្នាំ២០១៦ ។ លើកចុងក្រោយដែលគាត់បំពេញកាតព្វកិច្ចអន្តរជាតិក្នុងខែតុលាគាត់បាននិយាយថាវាជា សុបិនមួយសម្រាប់គាត់ក្នុងការលេង្យ Real Madrid នៅថ្ងៃណាមួយ ក្រោយមកនៅខែនោះ ManUnited បានបន្ថែមមួយឆ្នាំលើកិច្ចសន្យារបស់ Pogba នៅពេលគាត់បន្តកិច្ចព្រមព្រៀងជាមួយក្លិបរហូតដល់ឆ្នាំ២០២២ ដោយ៖ភារៈ


ចែករំលែក៖