អតីតជើងឯកវាយកូនហ្គោល Masters លោក Sergio Garcia នឹងខកខានព្រឹត្តិការណ៍ឆ្នាំនេះនៅ Augusta បន្ទាប់ពីបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ កីឡាករអេស្ប៉ាញវ័យ៤០ឆ្នាំដែលបានឈ្នះព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១៧ បានខកខានការក្នុងកម្មវិធី Houston Open កាលពីសប្តាហ៍មុនដែរ។
លោក Sergio Garcia បាននិយាយថា “នៅយប់ថ្ងៃសៅរ៍បន្ទាប់ពីបើកបរត្រឡប់មកពីហ៊ូស្តុនខ្ញុំចាប់ផ្តើមឈឺបំពង់ក និងក្អក។ រោគសញ្ញាបាននៅជាមួយខ្ញុំកាលពីព្រឹកថ្ងៃអាទិត្យ ដូច្នេះខ្ញុំបានសំរេចចិត្តធ្វើតេស្ត ហើយភរិយារបស់ខ្ញុំអេនជេឡាក៏រីករាយដែរ”។
កម្មវិធី Masters ឆ្នាំនេះចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ដោយបានផ្លាស់ប្តូរពីកម្មវិធីនៅដើមខែមេសា ដោយសារតែការផ្ទុះឡើង Covid-19 ដំបូងនៅដើមឆ្នាំនេះ។
Garcia គឺជាកីឡាករទី២ដែលបានដកខ្លួនចេញដោយសារកូវីដ-១៩នេះបន្ទាប់ពី Joaquin Niemann ដកខ្លួនចេញកាលពីសប្តាហ៍មុនដោយសារលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩។ លោក Garcia បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “បន្ទាប់ពីរយៈពេល២១ ឆ្នាំនៃការខកខានមិនបានធ្វើជាម្ចាស់ជើងឯកដ៏ធំមួយ ខ្ញុំនឹងខកខានក្នុងកម្មវិធី Masters នៅសប្តាហ៍នេះ។ អ្វីដែលសំខាន់នោះគឺថាគ្រួសារខ្ញុំនិងខ្ញុំមានអារម្មណ៍ល្អ។ យើងនឹងត្រឡប់មកកាន់តែខ្លាំង និងផ្តល់ឱកាសម្តងទៀតនៅខែមេសាឆ្នាំក្រោយ ៕ដោយ៖ភារៈ