ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យជួញដូរថ្នាំញៀន២នាក់និងថ្នាំញៀន១៦ថង់ទៅសាលាដំបូងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​​​​​​​​​​ញៀន​​​​ខេត្ត​បាត់ដំបងបាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​វត្ថុតាង​ថ្នាំ​យ៉ាម៉ា​១៦​ថង់​ទៅ​សាលាដំបូងខេត្តពីបទជូញដូរគ្រឿងញៀនដើម្បីចាត់ការតាមច្បាប់។
ប្រភពពីមន្រ្តីជំនាញបានឲ្យដឹងថាជន​សង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជា​មូ​យ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​គ្រាម​ចាប់ខ្លួនបាន​កាលពី​រំលង​អធ្រាត្រចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​-​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្តបាត់ដំបង។

​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ ទូច សីហា ហៅ​សី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​តា​គ្រាម ស្រុក​បាណន់ និង ឈ្មោះ​ពឿ​ត សុ​ឃឿ​ត ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៨ នៅ​ភូមិ​ថ្មី ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេតខេត្តបាត់ដំបង។ជាមួយនេះសមត្ថកិច្ចជំនាញបាន ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ICE ចំ​នួ ន​១៦ ថង់​ទម្ងន់ ២,៩០​ក្រាម​ទូរស័ព្ទ​ដៃ២​គ្រឿង សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125ពណ៌​ខ្មៅ​ស៊េរី​​២០០៨​ពាក់​ស្លាក​លេខ បាត់ដំបង 1A 9060​។​
ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់នេះនគរបាល​ការិយាល័យ​ជំនាញ​ខេត្ត​បាន​បញ្ជូន​មុខសញ្ញា​ទាំងពីរ​នាក់​និង​វត្ថុតាង​មួយចំនួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ភ្លាមៗផងដែរ៕​​

ដោយ៖ប្រាថ្នា


ចែករំលែក៖