អន្តរជាតិ៖ ក្រោយព្រះរាជពិធីមួយនៅទីក្រុងតូក្យូ ព្រះអង្គម្ចាស់ Akishino ក្រោមព្រះនាម Fumihito ដែលជាព្រះអនុជរបស់អធិរាជNaruhito បានក្លាយជារជ្ជទាយាទ (Crown Prince) ផ្លូវការរបស់ជប៉ុន។
ព្រះអង្គ Akishino មានព្រះជន្មតិចជាងអធិរាជ Naruhito ៦ព្រះវស្សាដោយព្រះអង្គទាំងទ្វេជាព្រះរាជបុត្ររបស់អធិរាជ Akihito និងម្ចាស់ក្សត្រីMichiko។ ព្រះចៅអធិរាជ Naruhito មិនមានព្រះរាជបុត្រឡើយ ដោយតែមានព្រះរាជបុត្រី ប៉ុន្តែមិមានសិទ្ធិឡើងសោយរាជ្យនោះទេ។
ព្រះរាជពិធី «Rikkosho no rei» សម្រាប់ការឡើងជា Crown Prince របស់ព្រះអង្គ Akishino ត្រូវបានពន្យាពេលអស់៧ខែដោយសារតែកូវីដ-១៩។ យោងតាម Kyodo News Agency ព្រះរាជពិធីនេះ មានសមាជិករាជវង្សានុវង្សចូល៤៦អង្គ/នាក់។
គួរបញ្ជាក់ផងថា កាលពីឆ្នាំមុន ព្រះចៅអធិរាជ Akihito បានប្រកាសដាក់រាជ្យ ដែលនេះជាប្រវត្តិសាស្ត្រលើកដំបូងបំផុតនៅជប៉ុនក្នុងរយៈពេលជាង២០០ឆ្នាំ៕ដោយ៖ស តារា