ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១:៤០នាទី កម្លាំងជំនាញ (ក១១)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង អាំ សុជាតិ និងលោកនាយករង យា ប៊ុនណារត្ន័ន៍ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន
ការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានបើកស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុច បន្ទប់ផ្ទះជួលលេខ៦ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយឃាត់ខ្លួនបានជនសង្ស័យ១នាក់ឈ្មោះ ស្រ៊ាន គឹមស្រួច ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ និងរឹបអូសយកវត្ថុតាងជាសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់ ៦គីឡូ ២០២ក្រាម និងជញ្ជីងថ្លឹង ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី៕ដោយ៖ស សម