ភ្នំពេញ៖ តាមពិតទៅវាជារឿងមួយដែលមិនប្រាកដប្រជានោះទេ ខណៈដែលបុរសម្នាក់ គ្រាន់តែចូលដណ្តឹងនារីម្នាក់ តាមបណ្ដាញសង្គមហ្វេសប៊ុកសោះ បែរជាកូនកម្លោះហៅចាស់ទុំ ព្រមទាំងបងប្អូនពេញមួយឡាន ជិះពីខេត្តកំពង់ស្ពឺ មកជួបខាងស្រីនៅខេត្តកណ្តាល ស្រាប់តែមកដល់ខាងស្រីបិទទូរស័ព្ទឈឹងចុងក្រោយទើបដឹងថាចាញ់បោក និងនាំបងប្អូនត្រឡប់ទៅវិញ ។
ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុករបស់ប្អូនស្រីឈ្មោះ ឧបាសិកា រ៉េត រស្មីបានបង្ហោះសាររៀបរាប់ពីរឿងហួសចិត្តមួយដែលក្រុមគ្រួសារបុរសម្នាក់ បាននាំបងប្អូនទៅផ្ទះខាងកូនក្រមុំ ដើម្បីចូលស្តីដណ្តឹង ស្រាប់តែពេលទៅដល់ទីតាំងដែលខាងស្រីបានប្រាប់ក៏ទាក់ទងលែងចូលនិងដើរសួរគេពេញភូមិថាស្គាល់កូនក្រមុំទេ ចុងក្រោយទើបដឹងថាចាញ់បោកគេ ក៏សម្រេចចិត្តឡើងឡានមួយគ្រួសារទៅស្រុកវិញ។
តោះបើចង់ដឹងច្បាស់សូមអានការរៀបរាប់របស់ប្អូនស្រីខាងក្រោមនេះ៖
ករណីបោកស្នេហ៍ខាងប្រុសឱ្យមកដណ្ដឹងតាមហ្វេសប៊ុក ព្រឹកថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២០ ខ្ញុំអាណិតចាស់ទុំខាងកូនកំលោះនិងកូនកំលោះណាស់ ខំភ្ញាក់តាំងពីព្រឹកមកពីភ្នំព្រះខេត្តកំពង់ស្ពឺមកដល់ខេត្តកណ្ដាលចំមុខផ្ទះខ្ញុំនិងវត្តត្មាតពង គាត់គិតថាជិតដល់ហើយខលទៅខាងកូនក្រមុំជិត១០០ដង ដោយដូរលេខទូរស័ព្ទ ដើម្បីខលទៅក៏មិនលើក ហើយខាងស្រីបិទទូរស័ព្ទបាត់ឈឹងទៅ ។
ចំណែកខាងប្រុសគាត់ខ្លាចច្រឡំផ្លូវពូូរបស់បុរសខាងលើនេះ ដើរសួរគេរកកូនក្រមុំផ្អើលឡើងមួយភូមិ ខ្ញុំក៏ជួយរកតាមអាខោនហ្វេសប៊ុកពួកគាត់បានទាក់ទងគ្នា កូនកំលោះក៏បានឱ្យពួកខ្ញុំមើលរូបថតស្រីនោះតែមិនមែនអ្នកស្រុកភូមិខ្ញុំទេ តែកូនកំលោះនិងចាស់ទុំខាងគាត់ថានៅត្រពាំងកក់ជាប់ភូមិខ្ញុំរបស់ ដល់ម៉ោង១១ និង៣០នាទីថ្ងៃដដែល ទើបខ្ញុំនិយាយជាមួយកូនកំលោះ និងចាស់ទុំខាងគាត់ថាគេបោកប្អូនឯងតាមហ្វេសប៊ុកទេដឹងអូន។
ប្រភពដដែលបន្តថា ហើយក៏ខ្ញុំនិយាយថាបើគេពិតជាឱ្យប្អូនទៅដណ្ដឹងគេមែនគេប្រាកដជាខ្វាយខ្វល់ខលរកប្អូន ថាមកដល់ណាៗហើយប្អូនខ្ញុំប្រាប់ពួកគាត់សង្ស័យតែគេបោកទេដឹង ខាងប្រុសពួកគាត់ស្ដាប់គំនិតពួកខ្ញុំហើយក៏ សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទៅ ទីបំផុតខាងខ្ញុំបានរកឃើញថាខាងកូនក្រមុំនោះបោកគេមែនហើយមានប្ដីទៀតផង ហួសចិត្តម៉ង បើយើងមិនបានជួយគេសូមកុំធ្វើបាបគេ 😢😢😢៕ប្រភព៖ហ្វេសប៊ុក