ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មេខ្លោងគ្រឿងញៀន បានបាញ់សំដៅមកលើសមត្ថកិច្ចចំនួន ៣គ្រាប់ នៅត្រើយស្លាស្រុកស្អាង(មានវីដេអូ)

ចែករំលែក៖

ខេត្តកណ្ដាល ៖ មកទល់នឹងម៉ោង ៤និង៥០នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំង ចុះដោយផ្ទាល់ ទៅកាន់កន្លែងកើតហេតុ ដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធ មេខ្លោងគ្រឿងញៀន នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនៅទីនោះ បានបញ្ជាក់ឲ្យដឹងថា ៖ ជនសង្ស័យមុនដំបូងបានបាញ់សំដៅមួយគ្រាប់ មកលើសមត្ថកិច្ច បន្ទាប់មករយៈពេលប្រមាណជាង១ម៉ោង ជនសង្ស័យបន្តបាញ់សំដៅមកលើសមត្ថកិច្ចចំនួន២គ្រាប់ទៀត។ មានន័យថា ជនសង្ស័យបានបាញ់ចំនួន ៣គ្រាប់ ដើម្បីគំរាមសមត្ថកិច្ច នឹងព្យាយាមគេចខ្លួន ចាកចេញពីកន្លែងកើតហេតុ ដែលគេកំពុងលាក់ខ្លួននៅទីនោះ ។ 

នៅក្នុងប្រតិបត្តិការនេះផងដែរ លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងដោយផ្ទាល់ និងឲ្យកម្លាំងមានការប្រុងប្រយ័ត្នខ្ពស់ ទៅតាមវិធានការបច្ចេកទេសជំនាញ ដើម្បីឃាត់ខ្លួនសង្ស័យយកមកផ្ដន្ទាទោស និងគ្រប់គ្រងស្ថានការណ៍ ឱ្យបាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ពីការបាញ់ប្រហារដោយជនសង្ស័យ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖