ម្ចាស់ជើងឯកលីគកំពូលប្រេស៊ីល ក្រុម Flamengo បានបណ្តេញគ្រូបង្វឹកអេស្ប៉ាញលោក Domenec Torrent ចេញបន្ទាប់ពីបរាជ័យ២លើកក្នុង៣ប្រកួតចុងក្រោយរបស់ពួកគេ។
ក្លិប Flamengo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Torrent និងបុគ្គលិករបស់គាត់លែងទទួលខុសត្រូវលើក្រុមទី១ទៀតហើយ។
ក្រុម Flamengo ឈរនៅលេខ៣ក្នុងតារាង Serie A របស់ប្រេស៊ីលដែលមាន១ពិន្ទុនាំមុខក្រុម Internacional ដោយចាញ់តែ២ដងប៉ុណ្ណោះក្នុង១៥ប្រកួតចុងក្រោយ។ ក្រុមនេះក៏បានឈ្នះក្រុមរបស់ពួកគេដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Copa Libertadores ដែលជាពានរង្វាន់មួយដែលពួកគេជាអតីតម្ចាស់ជើងឯកបានផ្តួលក្រុម River Plate ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន។
លោក Torrent ធ្លាប់ជាជំនួយការគ្រូបង្វឹកលោក Pep Guardiola នៅក្លិបManchester City មុនពេលដឹកនាំក្លិប New York City FC ហើយបានមកដឹកនាំក្លិប Flamengo ត្រឹមតែ៣ខែប៉ុណ្ណោះ៕ដោយ៖ភារៈ