ជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិស្កុតឡេនលោក Steven Reid បាននិយាយថា កីឡាករ Winger Ryan Fraser និងខ្សែការពារ Grant Hanley នឹងអវត្តមានក្នុងការប្រកួតជម្រុះពានរង្វាន់យូរ៉ូក្នុងការប្រកួតនៅប្រទេសស៊ែប៊ីដោយសារតែរបួសសរសៃពួរ។
ស្កុតឡេននឹងត្រូវជួបស៊ែប៊ីនៅថ្ងៃព្រហស្បតិ៍នេះ ហើយជ័យជម្នះមួយនៅឯកីឡដ្ឋាន Red Star ក្នុងទីក្រុង Belgrade នឹងធ្វើឱ្យពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតដ៏ធំលើកដំបូងរបស់ស្កុតឡេនចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ១៩៩៨ នៅប្រទេសបារាំង។
Fraser បានខកខានការជួយក្រុមដោយបរាជ័យរបស់ក្រុម Newcastle United ចាញ់ក្រុម Southampton ២-០ ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃសុក្រដោយសារបញ្ហារបួស។ អ្នកទាំងពីរក៏នឹងខកខានការប្រកួតឲ្យស្កុតឡេន ក្នុងកម្មវិធី Nations League របស់ប្រទេសស្កុតឡេននៅថ្ងៃអាទិត្យ និងប៉ះអុីស្រាអែលនៅថ្ងៃទី១៨ ខែវិច្ឆិកា ៕ដោយ៖ភារៈ