ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូរអិលដីខ្សាច់ដួលមុខរថយន្តធុនធំកិនបែកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជិះម៉ូតូម្នាក់ឯងខ្វះការប្រុងប្រយ័ត្ន រអិលដីខ្សាច់បណ្តាលឱ្យដួលនៅមុខរថយន្តធុនធំកិនចំក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។

   ហេតុការណ៍ដ៏រន្ធត់នេះ បានកេីតឡេីងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះ​=ឈ្នះ​ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។ 

    ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ​ ហេង​ វិបុល​ អាយុ២៨ឆ្នាំ​ មានស្រុកកំណេីតនៅភូមិអំពិលទឹក​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពងឆ្នាំង។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានប្រាប់ឱ្យដឹងថា​ មុនពេលកេីតហេតុ គេឃេីញជងរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1GA-2754​ ធ្វើដំណើរតាមបណ្តោយមហាវិថី ឈ្នះ=ឈ្នះ ក្នុងទិសដៅពីកេីតទៅលិចដោយប្រើល្បឿនលឿន​ លុះមកដល់ត្រង់ចំណុចកេីតហេតុក៏រអិលដីខ្សាច់បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់​ ស្របពេលជនរងគ្រោះដេកដួលក៏មានរថយន្តដឹកដីមិនចាំម៉ាកនិងស្លាកលេខ​ មកពីក្រោយកិនចំក្បាលបណ្ដាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ​ ចំណែករថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល។ 

   ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញ បានមកដល់ចំណុចកើតហេតុ រួចវាស់វែងយកម៉ូតូទៅរក្សាទុក​ និងទំនាក់ទំនងទៅសាច់ញាតិមកទទួលយកសពទៅធ្វេីបុណ្យនៅស្រុកកំណេីតតាមប្រពៃណី៕ដោយ៖រ៉ារ៉ា


ចែករំលែក៖