ភ្នំពេញ៖ កន្លែងបើកល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់នៅក្នុងដីឡូត៍គ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាបនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់បាន១៤នាក់ និងដកហូតវត្ថុតាងរួមមាន ៖ មាន់ជល់៤ក្បាល(រស់) ,កន្ត្រកដាក់មាន់ជល់២, ជញ្ជីងថ្លឹង១គ្រឿង, ខ្នាយដែក៧គូ និងស្កុតរុំខ្នាយមាន់១០ដុំ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់ ៕ សណ្តោស