ព័ត៌មានទាន់ហេតុការណ៍៖

សម្រាប់ការធ្វើចត្តាឡីស័ក ក្រសួងសុខាភិបាល បង្ហាញវិធានការសំខាន់ៗ១០ចំណុច

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសដែល អង្គភាព«នគរដ្រេហ្គន» ទទួលនូវព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ និងស្របពេលនឹងការព្រួយបារម្ភអំពីស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក។

ដើម្បីចូលរួមអនុវត្ត សូមអានសារអប់រំនៃវិធានការសំខាន់ៗទាំង១០ របស់ក្រសួងសុខាភិបាលដែលមាន៤ភាសាដូចខាងក្រោម។ 

សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហោះលើផេកផ្លូវការ មានប្រសាសន៍ថា៖  បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបាន បំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹង បិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។

សម្តេចថ្លែងថា៖ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬ រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។

សម្តេចសង្កត់ធ្ងន់ថា៖ ការឃោសនាអកុសលរបស់ពួកអាក្រក់ ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

សម្តេចមានប្រសាសន៍លើកឡើងថា៖ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

សម្រាប់ការពាក់ម៉ាស់ដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលា

រាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។ 

នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់៕

 

ដោយ៖ សិលា


ចែករំលែក៖