ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ជាអ្នកជិះម៉ូតូបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង៧និង០០នាទី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើបានបុកម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខក្នុងទិសដៅផ្ទុយគ្នា (អ្នកបើកបរដែលជាជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ) ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ ។ ក្រោយកើតហេតុ ភាគីខាងរថយន្តបង្កបានរត់គេច សមត្ថកិច្ចកំពុងស្រាវជ្រាវរកយកមកដោះស្រាយតាមនីតិវិធី៕ឆ្លាម សមុទ្រ


ចែករំលែក៖