ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សរាប់សិបនាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាពាក់ព័ន្ធនឹងការបោះឆ្នោតនៅកូតឌឺវ័រ(Côte d’Ivoire)

ចែករំលែក៖

រដ្ឋាភិបាល​Côte d’Ivoire កាលពីថ្ងៃទី​១១ខែវិច្ឆិកា បានប្រកាសថា​​មានមនុស្សដល់ទៅ​៨៥នាក់​ស្លាប់ ក្នុងអំពើហិង្សាក្រោយការបោះឆ្នោត​កាលពីថ្ងៃទី​៣១ខែតុលា ។
ការប្រកាសព័ត៌មាន​ខាងលើ គឺមុនពេលជំនួបពិភាក្សារវាងប្រធានាធិបតីAlassane Ouattara និងមេដឹកនាំគណបក្សប្រឆាំង​ដើម្បីដោះស្រាយវិវាទនយោបាយ។ ចំនួនអ្នកស្លាប់និងរបួសកើនឡើងទ្វេដង​លើសពីការការព្យាករនាពេលដំបូង​។​
អ្នកនាំពាក្យរដ្ឋាភិបាល កូតឌឺវ័រ​ លោក Sidi Toure បានចោទប្រកាន់​គណបក្សប្រឆាំងជាដើមហេតុដែលនាំឱ្យមានការបង្ហូរឈាម ។ ការដឹកនាំធ្វើបាតុកម្ម របស់ក្រុមប្រឆាំងបានត្រឹមតែធ្វើឲ្យប្រទេសជាតិ​ធ្លាក់ក្នុងស្ថានភាពជាប់គាំងតែប៉ុណ្ណោះ មិនអាចដោះស្រាយបានឡើយ។
កូតឌឺវ័រអាចធ្លាក់ក្នុងស្ថានភាព​សង្គ្រាមស៊ីវិល ដូចកាលពីបោះឆ្នោតឆ្នាំ​២០១០ បណ្តាលឲ្យមានមនុស្ស ៣ពាន់នាក់ស្លាប់​ ពាក់ព័ន្ធអំពើហិង្សាជាតិសាសន៍។
នៅថ្ងៃទី​១១ខែវិច្ឆិកា ប្រធានាធិបតី Ouattara បានជួបពិភាក្សាជាមួយ​បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រឆាំង លោក Henri Bedie ពិភាក្សាស្តីពីភាពជាប់គាំងនយោបាយ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ប្រកបដោយសន្តិភាព៕ដោយ៖ធី រីណា


ចែករំលែក៖