ទីប្រឹក្សារបស់លោកបៃឌិន គឺបណ្ឌិត Michael Osterholm បានលើកគម្រោងបិទប្រទេសពី៤-៦សប្តាហ៍ដើម្បីគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពបំផុត។
តាមសារព័ត៌មាន CNBC លោក Michael Osterholm បានប្រកាសនៅក្នុងសន្និសីទកាសែតមួយថា ការបិទបណ្តាក្រុមហ៊ុន ហើយផ្តល់ប្រាក់ខែដល់ពលករដែលរងផលប៉ះពាល់ក្នុងអំឡុងពី៤-៦សប្តាហ៍គឺដើម្បីគ្រប់គ្រងកូវីដ-១៩។ ក្រោយគ្រប់គ្រងបានការឆ្លងកូវីដ-១៩បានទាំងស្រុងហើយ សេដ្ឋកិច្ចប្រទេសជាតិនឹងដំណើរការរីកចម្រើនទៅមុខដូចគ្នា។
លោក Michael Osterholm ធ្លាប់ជាអគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងគោលនយោបាយជំងឺឆ្លងនៅមហាវិទ្យាល័យ Minnesota។ មុនពេលលើកឡើងពីគម្រោងបិទប្រទេសនៅថ្ងៃទី១១ខែវិច្ឆិកា លោកបានវាយតម្លៃថា អាមេរិកកំពុងតែដើរកាន់«ឋាននរកនៃកូវីដ»។ ចំនួនអ្នកឆ្លងនៅអាមេរិក កើនឡើងខ្ពស់បំផុតពីមួយថ្ងៃទៅមួយថ្ងៃ។
លោក Michael Osterholm បញ្ជាក់ទៀតថា ប្រទេសជាតិត្រូវការអ្នកដឹកនាំទទួលខុសត្រូវ ហើយលោកបៃឌិននឹងធ្វើបានល្អ ។ គិតមកដល់ម៉ោង១៦និង៣០នាទីថ្ងៃទី១២ខែវិច្ឆិកា អាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ១០.៧០៨.៧២៨នាក់និងស្លាប់ ២៤៧.៣៩៨នាក់។ ក្រុមអ្នកជំនាញអាមេរិកបានលើកឡើងថា សេដ្ឋកិច្ច ពិភពលោក ក៏ដូចជាបណ្តាប្រទេសទាំងអស់នឹងល្អប្រសើរឡើងវិញលុះត្រាកូវីដ-១៩បានបញ្ចប់ ៕ដោយ៖ធី រីណា