ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញវ៉ាលិសសន្លឹកឆ្នោតជាង​១០០នៅលើកោះ Puerto Rico

ចែករំលែក៖

មន្ត្រីPuerto Rico របស់អាមេរិក បានប្រកាសថា​បានរកឃើញមានវ៉ាលិស ដល់ទៅ១២៦វ៉ាលិសដាក់សន្លឹកឆ្នោត មិនទាន់រាប់ត្រូវគេទុកចោលនៅថ្ងៃទី ១០ ខែវិច្ឆិកា។
លោក Francisco Rosado ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត Puerto Rico បានឲ្យដឹងថា វ៉ាលិសទាំងអស់នោះគឺបានរក្សាយ៉ាងសុវត្ថិភាព ។ លោក​បន្តទៀតថា មូលហេតុ​បណ្តាលឲ្យមានវ៉ាលិសន្លឹកឆ្នោតទុកចោលគឺដោយសារតែ​​ខ្វះការវិនិយោគ ខ្វះធនធានមនុស្ស ។ ចំណែកចំនួនសន្លឹកឆ្នោតបោះមុនពេលកំណត់ច្រើន ក៏ដូចជាការបោះឆ្នោតតាមប្រៃសណីយ៍។
លោក​Francisco Rosado បានបញ្ជាក់ថា​«យើងពិតជាសោកស្តាយ​ដែលឃើញសន្លឹកឆ្នោតនៅក្នុងឃ្លាំង។ សន្លឹកឆ្នោត ដាក់ខុសកន្លែង​ នោះជាការណ៍ពិត​»។ លោកបន្តទៀតថា មានវ៉ាលិសសន្លឹកឆ្នោតសរុបដល់ទៅ ១២៦ ក្នុងនោះមាន វ៉ាលិសមួយចំនួនមានសន្លឹកឆ្នោតតិចជាង​១០ និងវ៉ាលិសមួយចំនួនទៀតមានសន្លឹកឆ្នោតដល់ទៅ​៥០០។
Puerto Rico ស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាមេរិក ប៉ុន្តែពលរដ្ឋ​នៅទីនោះមិនមានសិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឬ សមាជិករដ្ឋសភា ព្រឹទ្ធសភានោះឡើយ​ ។

ដូច្នេះ វ៉ាលិស​​ដែលគេរកឃើញ មិនប៉ះពាល់ដល់​លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖