ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី​ផ្តល់ជំនួយ​១ពាន់លានដុល្លារ អភិវឌ្ឍន៍ស៊ីរីឡើងវិញ

ចែករំលែក៖

រុស្ស៊ី បានសម្រេចផ្តល់ជំនួយជាទឹកប្រាក់ ១ពាន់លានដុល្លារ ដល់ស៊ីរី សម្រាប់អភិវឌ្ឍន៍បណ្តាញអគ្គិសនី និងដំណើរការឡើងវិញនៅតំបន់ឧស្សាហកម្មមួយចំនួន ​ក៏ដូចជា បញ្ហាមនុស្សធម៌។
លោក Mikhai Mezentsev ប្រធានក្រុមសហប្រតិបត្តិការ​រវាងរុស្ស៊ី និង​ស៊ីរី ​បានប្រកាសថា​​ ប្រទេសទាំងពីរ នឹងចុះហត្ថលេខា លើកំណត់ហេតុចំនួន​៨ ផ្សេងគ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល អភិវឌ្ឍន៍​សេដ្ឋកិច្ច និងទំនាក់ទំនងទ្វេភាគី…។
លោក​Mikhai Mezentsev បញ្ជាក់ថា រុស្ស៊ី នឹងចំណាយប្រាក់ ១ពាន់លានដុល្លារ​សម្រាប់ ដំណើរការគម្រោងមួយចំនួននៅប្រទេសសុីរី ។ គោលដៅរបស់រុស្ស៊ីគឺស្តារប្រទេសនេះឡើងវិញ​ក្រោយសង្គ្រាម ដែលបានបំផ្លាញយ៉ាងខ្លាំង។

វិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើន នឹងត្រូវអភិវឌ្ឍន៍ឡើងវិញ ទើបអាចដំណើរការសេដ្ឋកិច្ចបានល្អ។
ប្រធានាធិបតីស៊ីរី លោក​ អាលអាសាដ បានថ្លែងអំណរគុណ ដល់មេដឹកនាំរុស្ស៊ី ដែលបានយកចិត្តទុកដាក់និងជួយដល់រដ្ឋាភិបាលស៊ីរី ក្នុងសង្គ្រាមប្រឆាំងភេរវកម្ម ព្រមទាំងស្តារសេដ្ឋកិច្ចជាតិឡើងវិញ ផងដែរ ៕ដោយ៖ធី រីណា


ចែករំលែក៖